សែនមហាសោកស្ដាយកូនស្រីដ៏ស្រស់ស្អាតរបស់តារាកំប្លែងជើងចាស់ នាយត្រដក់ធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងកនៅផ្ទះសំណាក់មួយកន្លែង

ភ្នំពេញ៖ ពត៌មានបឋម នារីដ៏ស្រស់ស្អាតម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ អាស៊ានបង្កអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះសំណាក់យីហោ អាស៊ានតាមបណ្តោយផ្លូវលេខ៤៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីរងគ្រោះដែលបានបញ្ចប់ជីវិតខ្លួនឯងមានឈ្មោះ  វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់លេខ៥ ភ្នំពេញទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវជាកូនស្រីបង្កើតតារាកំប្លែងជើងចាស់ នាយត្រដក់។

សម្រាប់មូលហេតុនៃការចងកសម្លាប់ខ្លួននេះមិនទាន់ដឹងនៅឡើយទេ។បន្ទាប់ពីនារីរងគ្រោះបានចងកសម្លាប់ខ្លួនរួចមកទើបលោកហេង ឡុងបានធ្វើការបង្ហោះសារលើទំព័រហ្វេបុករបស់លោកដោយលើកឡើងថា

កូនស្រីនាយប្រដក់បានចងកសម្លាប់ខ្លួន គាត់បានប្រាប់ថា ពូមិនបានដឹងអីទេក្មួយ ស្រាប់តែមានរឿងហេតុកើតឡើងបែបនេះតែម្ដង។ សុំឲ្យវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុខគតិភព។