ម្ដាយយំស្ទើរសន្លប់ហើយក្រោយពេលឃើញកូនស្រីជាទីស្រលាញ់របស់ខ្លួនស្លាប់ក្នុងសភាពបែបនេះ(មានវីដេអូ)
ពត៌មានបឋម នារីដ៏ស្រស់ស្អាតម្នាក់មានវ័យប្រហែលជា១៨ឆ្នាំជាង បានស្លាប់បាត់បង់ជីវិតចោលក្រុមគ្រួសាររបស់នាងគួរអោយអាសូរជាទីបំផុត។ឃើញទិដ្ឋភាពនេះហើយពិតជាក្តុកក្តួលចិត្តខ្លាំងណាស់ ម្ដាយរបស់នាងបានស្រែកទ្រហោរយំខ្លាំងៗ ក្រោយពេលឃើញកូនស្រីជាទីស្រលាញ់លង់ទឹកស្លាប់ស្រស់ៗនៅនឹងមុខបែបនេះ។
ហេតុការណ៍ដ៏គួរអោយសោកស្ដាយនេះបានកើតឡើងនៅថ្ងៃទី ៣០ខែមីនា ឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
សម្រាប់ប្រភពពត៌មានខាងលើនេះយើងខ្ញុំទទួលបានពីគណនីហ្វេបុកឈ្មោះ អូន ផល្លានឹងទំព័រហ្វេបុកBKK News ដោយបានរៀបរាប់ថា សពប្អូនស្រីបានរកឃេីញហេីយ ។ សូមឲប្អូនទៅឲបានសុខជាតិមុខជាតិកេ្រាយកុំឲអាយុខី្លដូចជាតិនេះទៀត។
រកឃើញសាកសពប្អូនស្រីហើយនៅទំនប់អន្លង់ជ្រៃ ស្លាប់ដោយសារលង់ទឹក ដែលប្អូនស្រីមានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រីផង។
បើតាមការបញ្ចេញមតិរបស់អ្នកបង្ហោះពត៌មាននេះបានអោយដឹងថាក្មេងស្រីរងគ្រោះបានលង់ទឹកស្លាប់ដោយសារជិះទូក។
ទស្សនាវីដេអូ៖