ចូលរួមរំលែកទុក្ខផងឪពុករបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុបានទទួលមរណៈភាពហើយ
នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០នេះ លោក សុគន្ធ ថេរ៉ាយុបានធ្វើការបង្ហោះសារលើគណនីហ្វេបុករបស់លោកដែលមានឈ្មោះ Sokun Therayu Heng រៀបរាប់ពីហេតការណ៍ដ៏ក្រៀមក្រំបំផុតដោយឪពុកបង្កើតរបស់លោកបានស្លាប់បាត់បង់ជីវិតហើយកាលពីថ្ងៃម្សិលមិញដោយសារតែរោគាពាធ។សូមអានការបង្ហោះសាររបស់លោក សុគន្ធ ថេរ៉ាយុនៅខាងក្រោមនេះ៖
វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ សូមអោយប៉ាទៅកាន់សុគតិភព
ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗអោយបានល្អ ប៉ាហត់ហេីយប៉ាសំរាន្តចុះ ” ប៉ា Alex Chan បានទទួលមរណះភាពថ្ងៃច័ន្ទ ទី 30 ខែ មីនា ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ ”