តារាល្បីៗជាច្រើនដួងនាំគ្នាថតរូបសខ្មៅ ពាក់ម៉ាស់ ដើម្បីដាស់តឿនប្រជាពលរដ្ឋការពារវីរុស កូវីដ១៩(មានរូបភាពច្រើន)

កាលពីថ្ងៃម្សិលមិញទី៣០​ ខែមីនា ឆ្នាំ២០២០ទំព័រហ្វេបុកមួយឈ្មោះ C.nation studioបានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាមួយចំនួនជាលក្ខណៈសខ្មៅព្រមទាំងបានសរសេរៀប់រាប់ពីលើរូបថតទាំងអស់នោះថា

កាលពីប៉ុន្មានខែមុនយើងមិនទាំងស្គាល់ពាក្យថា “Corona virus ” រឺ “វីរុសកូរ៉ូណា” ផង។ សព្វថ្ងៃនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមិនឈប់ឈរបានធ្វើអោយយើងភាគច្រើនបានក្លាយជាអ្នកជំនាញខ្លួនឯងលើជំនាញការពារខ្លួនរោគរាតត្បាត។ វីរុសនេះកាចសាហាវ ហើយចំនួនកើនឡើងក៏លឿន ហើយវាកំពុងរាតត្បាតលើពិភពលោក។

ក្នុងកំឡុងពេលនេះផងដែរយើងក៏បានបន្ថែមពាក្យថ្មី ដែលកំពុងកំណត់នឹងឆ្លុះបញ្ចាំងជីវិតប្រចាំថ្ងៃ “ការឃ្លាតឆ្ងាយពីសង្គម” រឺ ” social distancing” ។ ពិភពលោកកំពុងផ្លាស់ប្តូរមួយប៉ព្រិចភ្នែក ដែលយើងមិនធ្លាប់បានគិតពីមុនមក ប៉ុន្តែយើងក៏កំពុងផ្លាស់ប្តូរវាជាមួយគ្នា ថ្ងៃនេះពួកយើងចូលរួម Project #iamyouweareus #ខ្ញុំគឺអ្នកអ្នកគឺយើងទាំងអស់គ្នា ដើម្បីជាចំណែកដាស់តឿន ពង្រឹងស្មារតីប្រជាជនកម្ពុជាអោយ ចេះការពារខ្លួនពីជំងឺ Covid 19.