អាណិតណាស់ តារាចម្រៀងអ្នកនាង សុន ស្រីពេជ្របង្ហោះសារដ៏ក្តុកក្តួល បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ

កាលពីថ្ងៃម្សិលមិញទី៣០​ ខែមីនា ឆ្នាំ២០២០នៅលើគណនីហ្វេបុករបស់អតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស អ្នកនាង សុន ស្រីពេជ្របានធ្វើការបង្ហោះសារដ៏ក្តុកក្តួលមួយដោយនាងបានរៀប់រប់ថា

បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយមានតែធ្វើម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ

តែអីលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បះពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ  សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1$ 2$ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា  ABA 001240488 sun pich ទូរសព្ទ័ 016573537 ។