ត្រេកអរជំនួស លោកគ្រូពេទ្យខ្មែរដ៏សង្ហាម្នាក់បានសម្ដែងអារម្មណ៍រំភើបក្រោយពេលក្រុមគ្រូពេទ្យរបស់ពួកគាត់បានព្យាបាលអ្នកជម្ងឺកូរ៉ូណាចំនួន០២នាក់អោយជា

លោកគ្រូពេទ្យម្នាក់មានគណនីហ្វេបុកឈ្មោះ សល្យ គុយ បានធ្វើការបង្ហោះសារលើគណនីហ្វេបុករបស់គាត់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ដោយសរសេររៀបរាប់យ៉ាងវែងអន្លាយថា

ថ្ងៃ៣១ខែមិនាឆ្នាំ២០២០ ក្រោមការខិតខំប្រឹងប្រែងសហការគ្នាដោយយកចិត្តទុក្ខដាក់របស់ពួកយើងខ្ញុំដែលជាបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខែត្តកែបអស់រយះពេលជិតកន្លះខែមកនេះពិតជាមិនខកបំណងឡើយ

ជាថ្ងៃដែលពួកយើងដែលជាបុគ្គលិកនៃមន្ទីរពេទ្យខេត្តកែបសប្បាយចិត្តក្រៃលែង ព្រោះពួកយើងបានព្យាបាលថែទាំអ្នកជំងឺ Covid19 ជាសះស្បើយចំនួន២នាក់ នៅសល់២នាក់ទៀតសង្ឃឹមថានឹងជាសះស្បើយឆាប់ៗ