ពិតជាសង្ហាខ្លាំងណាស់កូនប្រុសទី២របស់ អេនជី កាន់តែធំមុខកាន់តែគួរអោយខ្នាញ់

ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំ អតីតពិធីការិនី ល្បីឈ្មោះ អ្នកនាង ចាន់ ដាលីស ដែលគ្រប់គ្នាតែងតែហៅនាងថា អេនជី បច្ចុប្បន្ននេះនាងមិនសូវបានបង្ហាញមុខក្នុងសិល្បៈ ដូចពេលមុនៗឡើយ ក្រោយរៀបការ និង មានកូនរួច។

យ៉ាងណាមិញ អតីតពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្ននាងកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ដោយកូនទាំងពីររបស់នាង​ កាន់តែធំធាត់ជាងមុន ចំណែករូបសម្រស់ក៏ស្រស់ស្អាត ស្រស់សង្ហា ជាពិសេសមានមុខមាត់គួរឲ្យក្នាញ់ទៀតផង។

កាលពីប៉ុន្មាននាទីមុននេះ អ្នកនាង អេនជី បានបង្ហោះរូបនាងជាមួយកូនប្រុសពៅខ្លួន ដោយនៅក្នុងនោះ ធ្វើឲ្យហ្វេនជាច្រើនមានការចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងកូនប្រុសនាង ឃើញពិតជាមានមុខមាត់ស្អាត ហើយគួរឲ្យស្រលាញ់តាំងតែពីក្មេងតែម្ដង។ លើសពីននេះទៅទៀត ក្រោយពីបានឃើញមុខមាត់កូនប្រុស អតីតពិធីការិនីរូបនេះរួច ក៏មានអ្នកចូលទៅ Comment សរសើរពីមុខមាត់កូនប្រុសនាងថាសង្ហា និងគួរឲ្យស្រលាញ់ទៀតផង៕ប្រភព៖Khmerload