ពិតជាប្រពៃខ្លាំងណាស់ មិនត្រឹមតែស្អាតទេ តារាថៃ Taew Natapohn បរិច្ចាគលុយជាង ៩ ម៉ឺនដុល្លារ លើកទឹកចិត្តគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩

គ្រាន់តែបើកឆាកថ្ងៃទី ១ ខែមេសា ភ្លាម តារាសម្ដែងស្រីថៃជួរមុខនាង Taew Natapohn បានបរិច្ចាគម៉ាស់ និង ថវិកាផ្ទាល់ខ្លួនសរុប ៣ លានបាត ដែលស្មើនឹងជាង ៩ ម៉ឺន ១ ពាន់ដុល្លារអាមេរិក ដល់មន្ទីរពេទ្យក្នុងស្រុក ដើម្បីចូលរួមលើកទឹកចិត្តក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងមានភារកិច្ចយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ ។

ទង្វើសប្បុរសរបស់តារាស្រី Taew មិនមែនធ្វើឡើងដើម្បីជួយដល់អ្នកជំងឺកូវីដ ១៩ តែមួយមុខទេ ប៉ុន្ដែនាងបានអំពាវនាវនៅលើ IG ក្នុងន័យថា សូមចូលរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់គ្នាផងដែរ ។ ពិតជាមានទឹកចិត្តមែន។