ប្រុងប្រយ័ត្នទាំងអស់គ្នា ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្ដីប្រកាសចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី…

ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០) តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេត ឃើញថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធ ទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។ ស្ថានភាពបែបនេះធ្វើឱ្យ ធាតុអាកាសមានលក្ខណៈ ៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°c ។ ចាប់ពីថ្ងៃទី ១-៦ ខែមេសា បណ្ដាខេត្តនៅតំបន់វាលទំនាបភាគ កណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យម ទៅបង្គរ ចំណែកបណ្ដាខេត្តដទៃទៀត នឹងអាចមានរៀងតិច ។

២- បណ្ដាខេត្តឧង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ ចាប់ពីថ្ងៃទី៤-៧ ខែមេសា ផ្នែកមួយចំនួន នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ ចាប់ពីថ្ងៃទី ១-៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពី តិចទៅបង្គរ ក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុង នឹងអាចមាន ភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៌មាន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី ២-៦ ខែមេសា។